ខេត្តព្រះ សីហនុ៖សេចក្ដី រាយការណ៏បានឲ្យដឹងថា កាលពីថ្មីៗនេះអគ្គស្នងការដ្ឋានន គរបាលជាតិ បានចេញសេចក្ដី ប្រកាសជាសាធារណៈ ដល់ម្ចាស់កាស៊ីណូនានា ដែលបានបើកឲ្យពលរដ្ឋខ្មែរចូល ទៅលេងល្បែង ស៊ីសងនៅក្នុងកាស៊ីណូ របស់ខ្លួន ម្ចាស់កាស៊ីណូ បើ មិនអនុវត្តតាម ការណែនាំនោះ នឹងត្រូវដក ហូតអាជ្ញាប័ណ្ណ ចំពោះម្ចាស់ កាស៊ីណូណា ដែលអនុញ្ញាត បន្តឲ្យពលរដ្ឋខ្មែរចូល ទៅលេងល្បែងនោះ ។
វិធានការរបស់ អគ្គស្នងការនគរបាល ជាតិហាក់មិនទាន់ មានប្រសិទ្ធភាពនៅឡើយទេ សម្រាប់កាស៊ីណូ កំពង់សោមស៊ីធីដែល បានបើកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង។គេអះអាងថាមាន ពលរដ្ឋខ្មែរ ចូលទៅ លេងល្បែងស៊ីសងយ៉ាងច្រើនកុះករ ក្នុងមួយថ្ងៃៗនោះ។ក្នុងកាស៊ីណូកំពង់សោមស៊ីធី មានប្រភេទល្បែងជល់មាន់ ល្បែងយូគី ល្បែងអាប៉ោង បៀរនៅក្នុងបរិវេណកាស៊ីណូផ្នែកខាងក្រោយ។
សេចក្ដីរាយការណ៏បន្តឲ្យដឹងថាមានពលរដ្ឋខ្មែរជាច្រើន កំពុងសម្រុកចូល ទៅសំងំលេងល្បែងស៊ីសង ក្នុងកាស៊ីណូ កំពង់សោមស៊ីធី ដោយមានអ្នកខ្លះញៀនល្បែងលេងចាញ់លក់អស់ដីផ្ទះអ្នកទៀតលក់អស់ទ្រព្យសម្បត្តិឈ្លោះបែកបាក់ប្រពន្ធកូនរហូតដល់ធ្វើចំណាកស្រុកទៀត ផង។ ប្រការនេះម្ចាស់កាស៊ីណូហាក់បីដូចជា មានការប្រឆាំងនឹងវិធានការ របស់អគ្គស្នង ការនគរបាលជាតិ។ ម្ចាស់សង្វៀនជល់មាន់នោះ ដោយលើកហេតុផលថា ពួកគេបានបង់ប្រាក់ ជូនដល់ម្ចាស់កាស៊ីណូ ក្នុងមួយខែ ៥.០០០ ដុល្លារអាមេរិក ទើបបានបើកលេងបានយ៉ាងរលូនដោយម្ចាស់កាស៊ីណូ មានការធានាខុសត្រូវ ចំពោះផ្លូវច្បាប់ទៀតផង។
ល្បែងជល់មាន់ ល្បែងយូគី បៀអាប៉ោង នេះ មិនមានជនបរទេសណា គេមកលេងទេ គឺមានតែពលរដ្ឋខ្មែរប៉ុណ្ណោះ ។ល្បែងស៊ីសងគ្រប់ប្រភេទដែលបានដាក់ចូលទៅក្នុងគោលនយោបាយភូមិឃុំ មានសុវត្ថភាព៩ចំណុច បច្ចុប្បន្នត្រូបានម្ចាស់កាស៊ីណូនៅក្នុងស្រុក មួយចំនួនកំពុង យកមកធ្វើអាជីវកម្ម ក្រោមច្បាប់៕